Ad
Ad
គម្រោងផលិត Ghost Rider កំពុងលេចរូបរាងហើយ

គម្រោងផលិត Ghost Rider កំពុងលេចរូបរាងហើយ

ក្នុងកំឡុងពេលដែលគម្រោងការផលិតកុនជាច្រើនត្រូវបានផ្អាកក៏ដូចជាចាក់បញ្ចាំង ប៉ុន្តែដំណើរការផលិកកុនថ្មីៗរបស់ Marvel Studios ក៏នៅតែបន្តគួរឲ្យកត់សម្គាល់។ ហើយឥឡូវនេះក៏បានលេចឮដំណឹងថាគេគ្រោងនឹងផលិតភាពយន្ត Ghost Rider នេះម្តងទៀត ។

By
គម្រោងផលិត Ghost Rider កំពុងលេចរូបរាងហើយ

ក្នុងកំឡុងពេលដែលគម្រោងការផលិតកុនជាច្រើនត្រូវបានផ្អាកក៏ដូចគ្នានឹងគម្រោងចាក់បញ្ចាំង ប៉ុន្តែដំណើរការផលិកកុនថ្មីៗរបស់ Marvel Studios ក៏នៅតែបន្តគួរឲ្យកត់សម្គាល់។ ហើយឥឡូវនេះក៏បានលេចឮដំណឹងថា Marvel មានគ្រោងការផលិតភាពយន្ត Ghost Rider នេះម្តងទៀត ។

គម្រោងផលិត Ghost Rider កំពុងលេចរូបរាងហើយ
គម្រោងផលិត Ghost Rider កំពុងលេចរូបរាងហើយ
គម្រោងផលិត Ghost Rider កំពុងលេចរូបរាងហើយ

បើយោងតាមព័ត៌មានគួរឲ្យទុកចិត្តមួយបានឲ្យដឹងថា គម្រោងផលិត Ghost Rider កំពុងតែលេចរូបរាងហើយ គ្រាន់តែមិនដឹងថាផលិតជារឿងភាគ (TV Series) ឬក៏ កុនខ្នាតធំ (Feature Film) នោះទេ ហើយបើផលិតជារឿងភាគគឺអាចនឹងដាក់នៅក្នុង Disney+ ហ្នឹងឯង ។ យ៉ាងណាមិញដំណឹងដែលលេចឮមួយនេះវាអាចជាការពិតដែរ ពីព្រោះថាមួយរយៈមុខយើងទើបតែលឮចចាមអារាមថា អាចមានការបង្ហាញមុខ Ghost Rider នៅភាពយន្ត Doctor Strange 2 ផងដែរ ។

គម្រោងផលិត Ghost Rider កំពុងលេចរូបរាងហើយ

ប្រហែលជា Ghost Rider បង្ហាញមុខនៅភាពយន្ត Doctor Strange 2 ជា Cameo បន្តិច ហើយក៏ចេញរឿងផ្ទាល់ខ្លួនដាច់ដោយឡែកមួយដោយខ្លួនឯងក៏យើងមិនដឹងដែរ ។ លើសពីនេះទៅទៀតក៏មានអ្នកគាំទ្រចង់ដឹងដែរថា បើ Marvel យក Ghost Rider មកផលិតម្តងទៀត តើតារាសម្តែងរូបណាដែរអាចទទួលបានតំណែងជា Ghost Rider មួយនេះ ។ ដោយឡែកសម្រាប់តារាសម្ដែងដ៏ល្បី Keanu Reeves ដែលធ្លាប់មានពាក្យចចាមអារាមជាច្រើនដែលថា គាត់នឹងចូលខ្លួនមកសម្ដែងនៅក្នុង MCU ហើយទំនងប្រហែលជាមកបង្ហាញខ្លួនក្នុងនាមជា Ghost Rider នេះពិតមែន ។ បើទោះជាយ៉ាងណាក៏ដោយមានតែចាំការប្រកាសពី Marvel ទេទើបដឹង ។

គម្រោងផលិត Ghost Rider កំពុងលេចរូបរាងហើយ
គម្រោងផលិត Ghost Rider កំពុងលេចរូបរាងហើយ

គួររំលឹកថាតួអង្គ Anti-Hero មួយរបស់ចក្រវាឡ Marvel Comic គឺ Ghost Rider ត្រូវបាន Columbia Picture យកមកផលិតបាន 2 វគ្គទៅហើយដែលសម្តែងដោយ ​Nicolas Cage ប៉ុន្តែមិនសូវទទួលបានភាពជោគជ័យប៉ុន្មានទេ ។

គម្រោងផលិត Ghost Rider កំពុងលេចរូបរាងហើយ
គម្រោងផលិត Ghost Rider កំពុងលេចរូបរាងហើយ

ដូចនេះដំណឹងដែលថាគេគ្រោងនឹងផលិកភាពយន្ត Ghost Rider នេះម្តងទៀតវាប្រហែលជាអាចទៅរួចដែរ ។

អេដមីនក៏ជាហ្វេន Ghost Rider មួយរូបដែរ។ ចុះអ្នកវិញ ?

Ad
Ad

Leave a Reply

អត្ថបទដទៃទៀត