ឆ្លើយតបទៅនឹងពាក្យថា សុខភាពល្អ មានចំណុចមួយដែលសំខាន់បំផុតនោះគឺ ចំណីអាហារប្រចាំថ្ងៃ ដែលជាតម្រូវការសម្រាប់ជីវិតរស់នៅរបស់បុគ្គលគ្រប់រូប ដើម្បីរក្សាបាននូវសុខភាពល្អ នឹងរាងកាយម៊ាំមួន។ 15 មុខ ខាងក្រោមនេះជាប្រភេទអាហារ ដែលអាចជួយពង្រឹង ប្រព័ន្ធការពាររាងកាយ (Immune System) ឲ្យរឹងម៊ាំ ដើម្បីទប់ស្កាត់ការនូវវីរ៉ុសផ្សេងៗនៅជុំវិញខ្លួនយើង៖
បន្តអានTag: អាហារ
ជាមួយនឹងបរិបទថ្មីនៃការច្នៃរចនាម៉ូដហាងមួយនេះ ត្រូវបានរចនាឡើងឲ្យអ្នកដែលបានចូលមកមានអារម្មណ៍ថាដូចផ្ទះ ដែលមានទីធ្លាខាងក្រៅមានសភាពធំទូទាយ មានកន្លែងអង្គុយប្រកបដោយផាសុកភាព ខាងក្នុងវិញឯជាន់លើត្រូវបានបែកចែកជាផ្នែកៗ ដែលមានកន្លែងអង្គុយហាក់ដូចជានៅក្នុងប្រអប់ៗ និងលើទៅមួយថ្នាក់ មានតុវែងមួយដែលផ្តល់ភាពងាយស្រួល ដែលអាចទទួលទានបណ្តើរ ធ្វើការ ឬជជែកគ្នាលេងបណ្តើរ។ នៅខាងជាន់ក្រោមក៏មាន តុបម្រើកាហ្វេបែប Brew (Brewing Bar) ដែលមានអ្នកឆុងកាហ្វេដ៏ជំនាញ នៅប្រចាំការបម្រើជូននូវរសជាតិកាហ្វេដែលឆុងថ្មីៗឈ្ងុយឆ្ងាញ់ ហើយអតិថិជនក៏អាចសួរនូវសំណួរផ្សេងៗ ដែលទាក់ទងជាមួយនឹងកាហ្វេទៅពួកគាត់បានដែរ។
បន្តអាន បើនិយាយពីសៀមរាប គឺច្បាស់ណាស់គេនឹងនិយាយអំពីប្រាសាទបុរាណ សិល្បៈ និងការកំសាន្ត សប្បាយនៅ Pub Street ពេលរាត្រី តែសៀមរាបគឺមានលើសពីនេះ ដែលកន្លែងញ៊ាំឆ្ងាញ់ៗនៅសៀមរាបក៏សំបូរបែបមិនចាញ់ខេត្ត ក្រុង ផ្សេងៗទៀតដែរ។ ហើយបើនិយាយពីសៀមរាបចុងឆ្នាំនេះគឺមានព្រឹត្តិការណ៍ដ៏ធំមួយគឺ ព្រឹត្តិការណ៍ រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ ដែលចន្លោះពីឥឡូវទៅដល់ថ្ងៃនោះ យើងអាចមានពេលមកស្គាល់កន្លែងញ៊ាំប្លែកៗក្នុងក្រុងសៀមរាបបាន។
បន្តអាន